Sunday, October 29, 2017

សិក្ខាសាលាស្តីអំពីការផ្សព្វផ្សាវិធានប្រពៃណី គោលនយោបាយ ច្បាប់ជាតិនិងអន្តរជាតិពាក់ពាន់ជនជាតិដើមភាគតិច




នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៧ ក្រុមការងារបច្ចេកទេសផ្សព្វផ្សាសិទ្ធិដីធ្លីនិងដែនដីដែលមានសមាជិកចំនួន ១៦ នាក់ សហការជាមួយអង្គការជនជាតិដើមភាគតិចកម្ពុជា និងរាជបណ្ឌិតសភាវិជ្ជាជីវៈតុលា បានរៀបចំសិក្ខាសាលាស្តីអំពីការផ្សព្វផ្សាយវិធានប្រពៃណី គោលនយោបាយ ច្បាប់ជាតិ និងអន្តរជាតិពាក់ពាន់ជនជាតិដើមភាគតិច នៅសាលប្រជុំរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ។​ គោលបំណងនៃការរៀបចំសិក្ខាសាលានេះគឺក្រុមការងារបច្ចេកទេសចងផ្សព្វផ្សាយអំពីវិធានប្រពៃណីនានាដែលជនជាតិដើមភាគតិចកុំពុងអនុវត្តតាមមូលដ្ឋាន គោលនយោបាយ ច្បាប់ជាតិ និច្បាប់អត្តរជាតិពាក់ព័ន្ធនឹងជនជាតិដើមភាគតិច ទៅគូរភាគីដែលអ្នកពាក់ព័ន្ធជាពិសេស ស្ថាប័នដែលបង្កើតច្បាប់ និងស្ថាប័នអនុវត្តច្បាប់ឱ្យបានយល់ច្បាស់អំពីច្បាប់បរិបទជនជាតិដើមភាគតិចនៅក្នុងប្រទេសកម្ពុជា។ ដោយឡែងយើងឃើញថា យើងមានច្បាប់គ្រប់គ្រាន់ ហើយបង្កើតបានល្អ យ៉ាងណាមិញក៍មានការអនុវត្តភាគច្រើនមិនទានបាលល្អនោះទេ 
ហើយក៍ជះឥទ្ធិពលដល់សហគមន៍ជនជាតិដើមភាគតិចនៅមូលដ្ឋានផងដែរ ជាពិសេសពាក់ព័ន្ធនិងបញ្ហាដីធ្លី បញ្ហាការអើសអើង និងមានការំលោភសិទ្ធិមួយចំនួនផងដែរ។ ដោយឃើញបញ្ហាទាំងអស់នេះទើបក្រុមការងារបច្ចេកទេសផ្សព្វផ្សាពីសិទ្ធិដីធ្លីនិងដែនដី បានធ្វើការយ៉ាងស្វិតស្វាញដើម្បីផ្សព្វផ្សាទៅអ្នកពាក់ព័ន្ធទាំងអស់បានយល់និងអនុវត្តបានត្រឹមត្រូវទៅតាមការទទួលស្គាល់នៅក្នុងគោលនយោបាយ ច្បាប់ជាតិនិងច្បាប់អន្តរជាតិ ជាពិសេសនៅថ្នាក់ជាតិ។ លទ្ធលនៃការរៀបចំកម្មវិធីគឺ ក្រុមការងារបច្ចេកទេសបានធ្វើបទបង្ហាញវិធានប្រពៃណី​ ទិដ្ឋភាពទូទៅនៃជនជាតិដើមភាគតិចនៅក្នុងប្រទេសកម្ពុជាដូចជា ការរើសអើង បញ្ហាប្រឈមពាក់ព័ន្ធនិងបាត់បង់ដីធ្លី​ ប្រាក់ចំម្ចី ជាពិសេសបង្ហាញរបៀបនៃការដោះស្រាយទំនាស់បែបវិធានប្រពៃណីជនជាតិដើមភាគតិចនៅតាមមូលដ្ឋាន។ ជាងនេះទៅទៀតក៍បានក្រសួងនីមួយៗដែលពាក់ព័ន្ធជនជាតិដើមភាគតិចដូចជា ក្រសួងអភិវឌ្ឍន៍ជនបទ (នាយកដ្ឋានអភិវឌ្ឍន៍ជនជាតិដើមភាគតិច) បានធ្វើបទបង្ហាញអំពីគោលនយោបាយអភិវឌ្ឍជនជាតិដើមភាគតិច ក្រសួងមហាផ្ទៃធ្វើបទបង្ហាញអំពីដំណើរការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចជានីតិបុគ្គល ក្រសួងដែនដីនគរូបណីកម្មនិងសំណងបង្ហាញអំពីគោលនយោបាយនិងអនុក្រិត្យស្តីពីសិទ្ធិជនជាតិដើមភាគតិចលើដីធ្លីដូចមានចែងក្នុងច្បាប់ភូមិបាលឆ្នាំ២០១២ ក្រងសួងសិកម្មបង្ហាញអំពីសិទ្ធិជនជាតិដើមភាគតិចលើធនធានធម្មជាតិនិងព្រៃឈើដូចមានចែងក្នុងច្បាប់ព្រៃឈើឆ្នាំ២០០២ ក្រសួងយុត្តិធម៌ បង្ហាញអំពីសិទ្ធិទទួលបានយុត្តិធម៌របស់ជនជាតិដើមភាគតិច អង្គការសហប្រជាតិសិទ្ធិមនុស្សការិយាល័យឧត្តមស្នងការកម្ពុជា បង្ហាញពីសេចក្តីប្រកាសអង្គការសហប្រជាតិស្តីពីសិទ្ធិជនជាតិដើមភាគតិច និងស្ថាប័នមេធាវីបង្ហាញពីអនុសញ្ញាស្តីពីសិទ្ធិជនជាតិដើមភាគតិចរបស់អង្គការពលកម្មអន្តរជាតិលេខ ១៦៩។ ជាងនេះទៅទៀតក្រុមនិស្សិតក្រឡាបញ្ជីចំនួនជាង១៣០ នាក់បានចាប់អារម្មណ៍ទៅលើសិក្ខាសាលានេះព្រោះមិនទាន់មានពីមុនមក ហើយមិនបានដឹងអំពីវិធានប្រពៃណី ច្បាប់ជាតិ និងអន្តរជាតិដែលទទួលស្គាល់ជនជាតិដើមភាគតិច និងជាពិសេសឯកឧត្តមបណ្ឌិតនៃរាជាបណ្ឌិតសភាវិជ្ជាជីវៈតុលាការក៍បានចាប់អាម្មរណ៍ហើយនិងមានសិក្ខាសាលាបទបង្ហាញនេះទៅដល់ចៅក្រម និងមេធាវី ដែលជាអ្នកពាក់ព័ន្ធខ្លាំចំពោះជនជាតិដើមភាគតិច។ ចំពោះផែនការបន្តរបស់ក្រុមការងារបច្ចេកទេសដែលមានសមាជិក ១៦នាក់មកពីខេត្តផ្សេងៗគ្នា និងមានផែនការធ្វើបទបង្ហានូវប្រធានបទនេះទៅស្ថាប័នផ្សេងៗទៀតនៅថ្ងៃខាងមុខ។

No comments:

Post a Comment