សេចក្តីប្រកាសជ្រើសរើសបុគ្គលិក
ជំនួយការមន្រ្តីទំនាក់ទំនងចំនួន១នាក់
I.
សេចក្តីផ្តើម
អង្គការជនជាតិដើមភាគកម្ពុជា (CIPO) គឺជាអង្គការមិនមែនរដ្ឋាភិបាលមិនមែនរកប្រាក់កម្រៃដែលបានចុះបញ្ជីជាផ្លូវការនៅក្រសួងមហាផ្ទៃមាន
ស.ជ.ណ លេខ១៣៥២ចុះថ្ងៃទី៣០ ខែមិថុនា
ឆ្នាំ២០១៤។ ការរិយាល័យកណ្តាលរបស់អង្គការជនជាតិដើមភាគតិចកម្ពុជាមានទីតាំងនៅទីក្រុងភ្នំពេញដែលនឹងអាចមានការិយាល័យនៅតាមខេត្តគោលដៅផងដែរដើម្បីផ្តល់ការគាំទ្រដោយផ្ទាល់ដល់សហគមន៍ជនជាតិដើមភាគតិច។អង្គការជនជាតិដើមភាគកម្ពុជាធ្វើការដើម្បីបង្កើតភាពសុខដុមរមនា
សិទ្ធិ
និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់សហគមន៍ជនជាតិដើមភាគតិចតាមរយៈការពង្រឹងសមត្ថភាព
និងភាពជាម្ចាស់លើដីធ្លី និងការគ្រប់គ្រងធនធានធម្មជាតិការអភិវឌ្ឍន៍សេដ្ឋកិច្ច
និងការការពារប្រពៃណីវប្បធម៌។
II. គោលបំណង
ដើម្បីធ្វើការសម្របសម្រួលលើ
គេហទំព័រ ហ្វេសប៊ុក អិនធើណេត ប្រព័ន្ធអេឡិចទ្រូនិច និងគ្រប់
គ្រងបណ្តាញព័ត៌មានវិទ្យានៅក្នុងអង្គការ ។
III. តួនាទី
1. ការទទួលខុសត្រូវលើការគ្រប់គ្រងគេហទំព័ររបស់អង្គការ៖
- រៀបចំ គ្រប់គ្រងគេហទំព័រ
និងផ្សព្វផ្សាយពីសកម្មភាពរបស់អង្គការជាប្រចាំ។
- ធ្វើបច្ចុប្បន្នភាពព័ត៌មាននៅលើគេហទំព័រ
និងដាក់បញ្ចូលការផ្សព្វផ្សាយផ្សេងៗ។
- ធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធគេហទំព័ររបស់អង្គការមានដូចជាចំពោះព័ត៌មានផ្សេងៗដែល មាន ការកែប្រែ
ព្រមទាំងសម្រួលមាតិការក្នុងគេហទំព័រតាមស្ថានភាពជាក់ស្តែង
- ផ្សព្វផ្សាយពីគេហទំព័ររបស់អង្គការទៅកាន់សាធារណៈជន
តំបន់គោលដៅ និងស្ថាប័ន ដៃគូរ របស់អង្គការ
2. ការទទួលខុសត្រូវលើសារអេឡិចត្រូនិចរបស់ស្ថាប័ន
- ទទួលសារដែលបានផ្ញើរចូល
និងឆ្លើយតបឲ្យបានទាន់ពេលវេលាទៅតាមស្ថានភាព។
- បញ្ជូនព័ត៌មាន
ឬទំនាក់ទំនងទៅកាន់អ្នកគ្រប់គ្រង ដើម្បីសុំការសម្រេចចិត្តក្នុងករណីព័ត៌មានទាក់ ទងទៅនឹងអង្គការ។
- ត្រូវចំលងជូនគណៈគ្រប់គ្រងនូវរាល់ការទំនាក់ទំនង
3. ការទទួលខុសត្រូវលើសារអេឡិចត្រូនិចរបស់បុគ្គលិក
- បង្កើតសារអេឡិចត្រូនិចជូនបុគ្គលិកទៅតាមតំណែង
និងគ្រប់គ្រងរាល់ព័ត៌មានដែលមាននៅក្នុងប្រអប់សារនៃការទំនាក់ទំនងនោះ។
ត្រូវធានាថារាល់ការទំនាក់ទំនង និងព័ត៌មានដែលមាននៅក្នុងប្រអប់សារត្រូវបានរក្សាទុកប្រកបដោយសុវត្ថិភាពសម្រាប់ស្ថាប័នបើទោះបីជាបុគ្គលិកនៅក្នុងតំណែងនោះត្រូវលាឈប់ក៏ដោយ។
- បង្កើតក្រុមទំនាក់ទំនងសម្រាប់បុគ្គលិកនៅក្នុងបណ្តាញសង្គមណាមួយប្រកបដោយសុវត្ថិភាព និងអាចគ្រប់គ្រងបាន។
- បង្កើតការឆ្លើយតបសារដោយស្វ័យប្រវត្តិ សម្រាប់បុគ្គលិកឈប់សម្រាក
ឬចុះបេសកកម្ម
- ជួយសម្រួល
និងមានគំនិតផ្តួចផ្តើមក្នុងការបង្កើត ស្តង់ដារ ឈ្មោះ តួនាទី ឈ្មោះអង្គការ អាស័យដ្ឋាន
លេខទំនាក់ទំនងនៅក្នុងសារអេឡិចត្រូនិចនីមួយៗរបស់បុគ្គលិក
- គ្រប់គ្រងកុំព្យូទ័ររបស់អង្គការដែលបុគ្គលិកកំពង់តែប្រើប្រាស់ដោយធានាថាកុំព្យូទ័រទាំងអស់នោះអាចដំណើរការបានប្រកបដោយសុវត្ថិភាព
- សម្រួលបណ្តាណប្រព័ន្ធវ៉ាយហ្វាយនៅក្នុងស្ថាប័ន
4. ការទទួលខុសត្រូវលើហ្វេសប៊ុករបស់អង្គការ
- គ្រប់គ្រងហ្វេសប៊ុករបស់អង្គការ
- សម្រួល និងធ្វើបច្ចប្បន្នភាពហ្វេសប៊ុករបស់អង្គការ
- ផ្សព្វផ្សាយពីសេចក្តីជួនដំណឹងរបស់អង្គការ
- ផ្សព្វផ្សាយពីហ្វេសប៊ុករបស់អង្គការទៅកាន់សាធារណៈជន
តំបន់គោលដៅ និងស្ថាប័នដៃគូររបស់អង្គការ
- ជួយបណ្តុះបណ្តាលបុគ្គលិក ឬសហគមន៍អំពីរបៀបចែករំលែកព័ត៌មានក្នុង
ហ្វេសប៊ុក
5. ការទទួលខុសត្រូវលើជំនាញព័ត៌មានវិទ្យា
- ជួយពិនិត្យមើល និងផ្តល់អនុសាសន៏សម្រាប់ទិញសម្ភារៈកុំព្យូទ័រ
គ្រឿងអេទ្បិចត្រូនិចថ្មីរបស់អង្គការ
- ទទួលខុសត្រូវ និងសម្របសម្រួលផ្ទាល់ជាមួយក្រុមហ៊ុនគេហទំព័រ
ដូចជា (domain and hosting)
- ទំនាក់ទំនងជាមួយអង្គការដៃគូ និងអ្នកជំនាញដើម្បីចែករំលែកឬរៀនសូត្រពីបទពិសោធន៏បន្ថែមដល់កិច្ចការដែលបានធ្វើដើម្បីកាន់តែប្រសើរទ្បើង
- តាមដានរាល់សារព័ត៌មាន និង ដកស្រង់យកព័ត៌មានពាក់ព័ន្ធនឹងជនជាតិដើមភាគតិចមក ចែករំលែកបន្តក្នុងគេហទំព័ររបស់អង្គការ បណ្តាញដៃគូរ
និងរក្សាទុកព័ត៌មាននៅក្នុងស្ថាប័នប្រកបដោយសុត្ថិភាព។
- ជួយដោះស្រាយបញ្ហាបច្ចេកទេសកុំព្យូទ័រ ម៉ាស៊ីនព្រីន និងសម្ភារៈអេឡិចត្រូវនិចផ្សេងៗ
- សម្របសម្រួលធ្វើនាមប័ណ្ណសម្រាប់បុគ្គលិក
- ទំនាក់ទំនង និងចូលរួមក្នុងកិច្ចប្រជុំថ្នាក់ជាតិ
និងអង្គការដៃគូរដែលធ្វើការជាមួយជនជាតិ ដើមភាគតិចទៅតាមការស្នើសុំរបស់អ្នកគ្រប់គ្រង
- ចងក្រងព័ត៌មានដែលបានមកពីស្ថាប័នដៃគូ
និងចែករំលែកទៅតាមបណ្តាញព័ត៌មានរបស់អង្គការ
- ជួយធ្វើឯកសារ ជាវីដេអូ ជាឯកសារ
និងសម្ភារៈផ្សេងៗទៅតាមការស្នើរសុំរបស់អ្នកគ្រប់គ្រង
- ជួយសម្រួល និង បង្វឹកបច្ចេកទេសទៅកាន់សហគមន៍
និងអ្នកពាក់ព័ន្ធស្តីពីបច្ចេកទេសព័ត៌មានវិទ្មូលដ្ឋានទៅតាមការចាំបាច់
- ជួយសម្របសម្រួលបច្ចេកទេសសម្រាប់កិច្ចប្រជុំរបស់អង្គការតាមការស្នើរសុំ
និងទៅតាម ស្ថានភាពពេលវេលា
IV. លក្ខណៈវិនិច្ឆ័យ
- មានជីវៈប្រវត្តល្អ ចំណេះដឹង
និងបទពិសោធន៍ជាមួយការងារជនជាតិដើមភាគតិច
- មានបទពិសោធន៍លើផ្នែកប្រព័ន្ធផ្សព្វផ្សាយ
- មានចំណង់ចំណូលចិត្តលើការផ្សព្វផ្សាយ និងទំនាក់ទំនងជាមួយអ្នកប្រើប្រាស់អនឡាញ
- មានភាពសកម្មលើប្រព័ន្ធផ្សព្វផ្សាយ និងបង្កើតប្រព័ន្ធផ្សាព្វផ្សាយខ្លួនឯងលើអ៊ិនធើណេត
- មានសញ្ញាបត្របញ្ជាក់ពីភាពរីកចំរើនផែ្នកទំនាក់ទំនង
និងប្រព័ន្ធផ្សព្វផ្សាយសង្គម ។
- មានទំនាក់ទំនងល្អ និងមានជំនាញទំនាក់ទំនងផ្ទាល់ខ្លួនជាមួយជនជាតិដើមភាគតិច
ជាពិសេសជា មួយអាជ្ញាធរ សង្គមស៊ីវិល ម្ចាស់ជំនួយថ្នាក់ជាតិនិងអន្តរជាតិ
- អាចធ្វើការក្នុងស្ថានភាពការងារច្រើនហើយផ្អែកលើការគ្រប់គ្រប់ពេលវេលាល្អ
- មានសមត្ថិភាពក្នុងការគិតស៊ីជម្រៅ និងមានការចូលរួមក្នុងការពិភាក្សាបែបស៊ីជម្រៅ
- មានឆន្ទៈក្នុងការធ្វើការងារយ៉ាងស្វាហាប់នៅក្នុងក្រុម
- មានសមត្ថិភាពក្នុងការធ្វើការងារ និងការចម្រេចចិត្តដោយឯករាជ្យ
- យ៉ាងហោចណាស់មានបរិញ្ញាបត្រ និងឯកសារដែលមានតម្លៃស្មើ
- មានភាពស្មោះត្រង់
- ជំនាញក្នុងការសរសេររបាយការណ៍
V. ទីតាំងការងារ
- មន្ត្រីទំនាក់ទំនងគឺធ្វើការងារនៅទីក្រុងភ្នំពេញ ប៉ុន្តែពេលខ្លៈអាចបទបែនចុះទៅតាមខេត្តគោលដៅផងដែរ
VI. ម៉ោងការងារ
·- មន្ត្រីទំនាក់ទំនងធ្វើការពេញម៉ោង ៧ ម៉ោងក្នុងសមួយថ្ងៃ ពីថ្ងៃចន្ទដល់សុក្រ
VII. អត្តប្រយោជន៍
- ប្រាក់ប្រចាំខែដោយផែ្អកលើថិវិការដែលទទួលបានពីម្ចាស់ជំនួយ
- ក្រៅពីប្រាក់ខែបុគ្គលិកនឹងទទួលបាន សេវាធានារ៉ាប់រងសុខភាព
កាតទូរស័ព្ទសម្រាប់ការទំនាក់ទំ និងប្រាក់បេសកកម្មនៅពេលមានបេសកកម្មម្តងៗផងដែរ។
បេក្ខជបដែលមានចំណាប់អារម្មណ៍សូមផ្ញើប្រវត្តិរូបសង្ខេបមកកាន់ការិយាល័យអង្គការជនជាតិដើមភាគតិចកម្ពុជា
នៅផ្ទះលេច 16Beo, ផ្លូវ 460,សង្កាត់ទួលទំពូង
I, ខណ្ឌចំការមន, រាជធានីភ្នំពេញ
Telephone: 023 51 31 666 / 012276595 E-mail: bunhieng@gmail.com / heanbunhieng@cipocambodia.org
Telephone: 023 51 31 666 / 012276595 E-mail: bunhieng@gmail.com / heanbunhieng@cipocambodia.org
ផុតកំណត់ទទួលពាក្យ៖
25 មេសា ឆ្នាំ2018
ចំណាំ៖
ជនជាតិដើមភាគភាគតិច
ជាពិសេសស្ត្រីជនជាតិដើមភាគតិចត្រូវបានលើកទឹកចិត្តឲ្យដាក់ពាក្យ។
No comments:
Post a Comment